អាពាហ៍ពិពាហ៍ក្លែងក្លាយ
ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមិនថាទីក្រុង ឬជនបទឡើយតែងតែសម្លឹងចង់បានអនាគតមួយភ្លឺស្វាងជានិច្ច។ ការចាកចេញទៅរស់នៅឯបរទេស គឺជាសេចក្ដីប៉ងប្រាថ្នារបស់យុវជន និងយុវនារីយើងនាពេលនេះ ដោយពួកគេនឹកគិតថា ការទៅរស់នៅបរទេស ការធ្វើការនៅបរទេសអាចឲ្យគេរកប្រាក់កាសបានយ៉ាងច្រើនគ្រាន់បើ ជាងរស់នៅ និងប្រកបការងារក្នុងស្រុកដែលរស់បានមួយគែៗនោះ។ ក្រៅពីការចាកចេញទៅធ្វើជាកម្មករនៅឯបរទេសការរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងជនបរទេសជាគោលដៅ ដើម្បីបានទៅរស់នៅឯបរទេសស្របច្បាប់ផងដែរ។
ដោយសារតែការចង់ចេញទៅរស់នៅបរទេសច្រើនទៅៗនាប៉ុន្មានឆ្នាំនេះ ទើបមាននារីខ្មែររាប់ពាន់នាក់បានលង់ខ្លួនក្លាយទៅជាទាសករនៅឯ បរទេស ដោយសារតែគំនិតចង់ទៅរស់នៅឯបរទេស ឬក៏ការរៀបការជាមួយនឹងជនបរទេស ដោយបានចាញ់ការឃោសនា និងបោកប្រាស់របស់គេ។
ក្នុងចំណោមអ្នកដែលចេញទៅនៅក្រៅប្រទេសទាំងនោះ ស្ត្រីដែលរៀបអាពាហ៍ពិពាហ៍ចេញទៅប្រទេសតៃវ៉ាន់ គឺបានក្លាយទៅជាទាសករ និងរងការជួញដូរផ្លូវភេទច្រើនជាងគេ។ សព្វថ្ងៃនេះមានស្ត្រីខ្មែរជាងប្រាំពាន់នាក់ដែលកំពុងរស់នៅ ប្រទេសតៃវ៉ាន់ដែលពួកអ្នកទាំងនោះស្ទើរតែទាំងអស់កំពុងធ្លាក់ខ្លួន ទៅក្នុងការជួញដូរទាំងកម្លាំងកាយ និងផ្លូវភេទហើយពិបាកនឹងរកឱកាសត្រឡប់មកស្រុកកំណើតវិញ។
ខាងក្រោមនេះគឺជាសម្ដីនារីម្នាក់ដែលមានស្រុកកំណើតនៅស្រុក ត្បូងឃ្មុំ ខេត្តកំពង់ចាម ទើបតែបានវិលត្រឡប់ចូលស្រុកវិញកាលពីដើមឆ្នាំនេះ បន្ទាប់ពីនាងត្រូវរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយទៅធ្វើពលកម្មនៅ ប្រទេសតៃវ៉ាន់ជាងបួនឆ្នាំរួចមក។
នាង ឌ.គ.ស បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយកាលពីខែធ្នូ ឆ្នាំ២០០៤ ដើម្បីបានទៅធ្វើការនៅតៃវ៉ាន់។ ក្រោយពីរៀបអាពាហ៍ពិពាហ៍បានតែមួយថ្ងៃ នាងក៏ចាកចេញទៅប្រទេសវៀតណាមដោយស្នាក់នៅទីនោះរយៈពេលដប់ពីរថ្ងៃ។ ក្រោយពីធ្វើសំណុំបែបបទរួចហើយក៏ចាកចេញទៅប្រទេសតៃវ៉ាន់តែម្ដង។ ប្ដីរបស់នាងមានឈ្មោះ សឺ ឈួនហ្វា អាយុហាសិបពីរឆ្នាំ។ នៅពេលទៅដល់បានតែប៉ុន្មានថ្ងៃនាងក៏ត្រូវគេដឹកយកទៅធ្វើការនៅ ក្រុមហ៊ុនមួយ ពីដំបូងក្រុមហ៊ុននេះឲ្យនាងវេចនំចាំង ដោយបានបៀវត្សរ៍មួយរយហាសិបដុល្លារក្នុងមួយខែ ដោយហូបចុកនៅផ្ទះថៅកែតែម្ដង។ នាងបានវេចនំចាំងបានរយៈពេលប្រាំមួយខែ ត្រូវគេនាំយកទៅធ្វើការនៅរោងចក្រកែមួយ ដែលក្រុមហ៊ុនថ្មីរបស់នាងនោះបានសន្យាថានឹងឲ្យប្រាក់ខែនៅឆ្នាំ ទីមួយ គឺមួយរយហាសិបដុល្លារ ឆ្នាំទីពីរ ពីររាយដុល្លារ ឆ្នាំទីបី បីរយហាសិបដុល្លារ និងឆ្នាំទីបួន បួនរយដុល្លារ។ ការធ្វើនៅរោងចក្រកែវនេះមិនលំបាកអ្វីឡើយ ប៉ុន្តែលំបាកត្រង់បើកប្រាក់ខែ គឺនៅពេលដែលនាងចង់ផ្ញើប្រាក់កាសខ្លះមកស្រុកកំណើតវាហាក់ ដូចជាលំបាកបន្តិច ពិសេសនៅក្នុងឆ្នាំទីមួយ និងឆ្នាំទីពីរ។ ក្រោយមកនាងក៏សម្រេចចិត្តយកប្រាក់ខែពីក្រុមហ៊ុនមកគ្រប់គ្រង ខ្លួនឯង វាងាយស្រួលក្នុងការផ្ញើមកស្រុកកំណើត។ ក្នុងមួយឆ្នាំម្ដង ប៉ូលិសតែងតែមកពិនិត្យសួរ នាំពីរឿងប្ដីហើយប៉ូលិសគេខ្លាចក្រែងប្ដីយកមកលក់។ នៅពេលដែលប៉ូលិសសួរនាំនេះ នាងត្រូវតែឆ្លើយថា គឺប្ដីស្របច្បាប់ព្រមទាំងក្រុមហ៊ុននោះនាំទៅផ្ទះ ប្ដីមួយឆ្នាំម្ដងដើម្បីឲ្យស្គាល់ផ្ទះប្ដីច្បាស់លាស់ ខ្លាចឆ្លើយទៅខុសនាំឲ្យប៉ូលិសចាប់។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០០៩កន្លងមកនេះ នាងត្រូវបានគេបញ្ជូនមកស្រុកវិញជាមួយមិត្តភក្ដិបួននាក់ទៀត។ នៅពេលមុនមកនោះ មានអ្នកធ្វើការជាមួយនាងម្នាក់ចង់មកស្រុកវិញតែត្រូវក្រុមហ៊ុន ដកយកលិខិតឆ្លងដែនទើបរត់ទៅប្ដឹងប៉ូលិសហើយធ្វើការប្ដឹងប្ដល់ គ្នារហូតតុលាការអនុញ្ញាតឲ្យនាងត្រឡប់មកស្រុកវិញ ដោយពុំមានប្រាក់មកជាមួយខ្លួនឡើយ ព្រោះប្រាក់របស់នាងត្រូវក្រុមហ៊ុនមិនបើកឲ្យ។ នាង ឌ.គ.ស និយាយប្រាប់ឲ្យដឹងទៀតថា នាងបានជួបស្ត្រីខ្មែរយើងជាច្រើននាក់ដែលនៅធ្វើការនៅតៃវ៉ាន់ នោះអស់រយៈពេលបី ឬបួនឆ្នាំទៅហើយថៅកែមិនបើកប្រាក់ខែឲ្យទៀត។
នាង វ.ស ដែលកំពុងរស់នៅមណ្ឌលរបស់អង្គការខារ៉ាមកកម្ពុជានៅប្រទេសតៃវ៉ាន់ បានកំពុងធ្វើការប្ដឹងប្ដល់គ្នា ដើម្បីបានមកស្រុកវិញបានឲ្យដឹងតាមទូរស័ព្ទថា នាងបានចេញពីប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៣ទៅរៀបការនៅប្រទេស វៀតណាម ស្នាក់នៅទីនោះមួយសប្ដាហ៍ដើម្បីធ្វើសំណុំបែបបទ រួចចេញទៅប្រទេសតៃវ៉ាន់តែម្ដង។ ក្រោយមកនាងត្រូវបានប្ដីយកឲ្យទៅធ្វើការនៅក្រុមហ៊ុនស្បែកជើង ដោយឲ្យធ្វើការចាប់ពីម៉ោងប្រាំមួយព្រឹករហូតដល់ម៉ោងដប់យប់ គឺធ្វើការពេញប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ គ្មានថ្ងៃឈប់សម្រាកគ្មានថ្ងៃចេញទៅខាងក្រៅឡើយ។ នៅពេលធ្វើការនោះគេបានកាត់យកប្រាក់ខែរបស់នាងបីខែដំបូង ដោយគេនិយាយថា ការកាត់ប្រាក់នោះគឺជាប្រាក់ដែលរត់បែបបទ។ ជារៀងរាល់ខែ ក្រុមហ៊ុនតែងតែកាត់ប្រាក់របស់នាងដោយនិយាយថា ប្រាក់មួយផ្នែកនោះគេបានចាត់ចែងយកមកផ្ញើឲ្យក្រុមហ៊ុនរបស់នាង នៅឯស្រុកកំណើត ប៉ុន្តែខាងក្រុមគ្រួសាររបស់នាងនៅឯស្រុកឯណោះពុំបានទទួលប្រាក់ នោះឡើយ។ នាងបានដឹងថា គ្រួសារមិនបានទទួលប្រាក់ ក្រោយពីបានទទួលព័ត៌មានថា បងប្រុសរបស់នាងនៅឯស្រុកបានស្លាប់ដោយសារគ្មានប្រាក់កាស ដើម្បីព្យាបាល។ ដោយនាងបានដឹងព័ត៌មាននេះនាងក៏បានសម្រេចចិត្តរក្សាប្រាក់ដោយ ខ្លួនឯង ប៉ុន្តែក្រុមហ៊ុនមិនព្រមឡើយ។ នៅពេលដែលគេដឹងថា នាងចង់គ្រប់គ្រងប្រាក់ដោយខ្លួនឯងនោះ ខាងក្រុមហ៊ុនបានឃ្លាំមើលនាងគ្រប់នាទី មិនឲ្យនាងទៅណាមកណាឡើយចុងបញ្ចប់នាងក៏សម្រេចចិត្តរត់ទៅរក ប៉ូលិសឲ្យជួយ។ នាង វ.ស បានឲ្យដឹងថា ការរស់នៅប្រទេសតៃវ៉ាន់នោះវាលំបាកណាស់ ធ្វើការដូចអ្នកទោស ហើយពេលបញ្ចប់ការប្ដឹងប្ដល់នាងនឹងវិលត្រឡប់មកស្រុកវិញ។
លោក យ៉ា ណាវុធ នាយកប្រតិបត្តិរបស់អង្គការខារ៉ាកម្ពុជា បានឲ្យដឹងថា ស្ត្រីខ្មែរដែលនៅប្រទេសតៃវ៉ាន់មិនមានក្រុមហ៊ុនណាមួយធានាទៅដោយ ស្របច្បាប់នោះឡើយ ភាគច្រើនស្ត្រីដែលទៅតៃវ៉ាន់តាមរយៈការរៀបការក្លែងក្លាយ ដោយគេរៀបចំឯកសារនៅប្រទេសវៀតណាម ហើយចេញទៅតែម្ដង។ មានស្ត្រីខ្មែរជាងប្រាំពាន់នាក់ដែលកំពុងរស់នៅប្រទេសតៃវ៉ាន់ ដែលភាគច្រើនទៅតាមរយៈការរៀបការក្លែងក្លាយនេះ។ អ្នកដែលទៅរស់នៅភាគច្រើនគឺរងការជួញដូរផ្លូវភេទ បន្ទាប់មកប្ដីរបស់នាងទៅយកទៅលក់ឲ្យគេពីថៅកែមួយទៅថៅកែមួយ ហើយនៅពេលដែលពួកនាងអស់សម្រស់ គេបានយកទៅលក់ឲ្យរោងចក្រសហគ្រាស។ ប៉ុន្តែចំណុចដែលយើងពិបាកជួយសង្គ្រោះនោះស្ត្រីភាគច្រើនដែលទទួល ការជួញដូរផ្លូវភេទនោះមិនបាននិយាយការពិតនោះឡើយ គឺនិយាយតែពីការលក់ឲ្យធ្វើជាកម្មកររោងចក្រសហគ្រាសប៉ុណ្ណោះ ត្រង់នេះហើយដែលយើងពិបាកនឹងបានជួយសង្គ្រោះ។ ប្រសិនបើពួកនាងនិយាយការពិតនោះ យើងនឹងធ្វើការងារនេះបានឆាប់រហ័ស ពីព្រោះប៉ូលិសនៅតៃវ៉ាន់គោរពច្បាប់ណាស់ គេសហការជាមួយយើងបានយ៉ាងល្អ។ បញ្ហាសំខាន់នោះស្ត្រីយើងដែលនៅទីនោះមិនចេះច្បាប់ទើបមានការ ធ្វើទុក្ខទោសដូចនេះ។ នៅស្រុកគេមិនមែនគ្រាន់តែកំណត់អ្នកនោះជាមុខសញ្ញាត្រូវជួញដូរ ហើយយកមកបាននោះទេ គឺទាល់តែចៅក្រមតុលាការធ្វើការកាត់ក្ដីថា អ្នកនោះជាជនរងគ្រោះពិតប្រាកដ ទើបអាចបញ្ជូនមកប្រទេសខ្មែរបាន។ ដូច្នេះបើចង់រំដោះខ្លួនឲ្យបានឆាប់នោះទាល់តែអ្នកទាំងនោះ ត្រូវព្រមនិយាយការពិតទើបអាចជួយបាន។
សព្វថ្ងៃ ចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរទៅកាន់បរទេសកាន់តែច្រើនឡើងៗ ដែលដូចគេនឹកគិតថា ការទៅធ្វើការនៅបរទេសមានប្រាក់បៀវត្សរ៍ខ្ពស់ជាងនៅស្រុកខ្មែរ។ ទន្ទឹមនឹងចំណាកស្រុកកាន់តែច្រើនឡើងៗនោះ ក៏មានការព្រួយបារម្ភកាន់តែខ្លាំងណាស់ដែរចំពោះសុវត្ថិភាពរបស់ ពួកគេ។
លោក យ៉ា ណាវុធ បានឲ្យដឹងទៀតថា ពេលនេះយើងមិនគួរធ្វើចំណាកស្រុកទៅធ្វើជាកម្មករបម្រើការងារនៅ តាមផ្ទះនៅប្រទេសម៉ាឡេស៊ី និងទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃនោះឡើយ ពីព្រោះពួកអ្នកទាំងនោះធ្វើការប្រៀបដូចជាទាសករ ពិសេសអ្នកដែលបម្រើការងារនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ីតែម្ដង គឺមួយថ្ងៃគេបានឈប់សម្រាកតែបី ឬ បួនម៉ោងប៉ុណ្ណោះ មួយសប្ដាហ៍ធ្វើការប្រាំពីរថ្ងៃពេញ ហើយការហូបចុកទៀតសោតគឺហូបតែរបស់សល់ពីគេ និងមានអ្នកខ្លះបានហូបចំណីសល់ទាំងនោះដោយចែកជាមួយឆ្កែទៀត ផង។ ពួកគេប្រៀបដូចជាទាសករ។ លោកគិតថា បើរដ្ឋាភិបាលចង់ឲ្យពលករចេញទៅរកការងារធ្វើនៅបរទេសគួរណាស់តែ សម្លឹងទៅរកប្រទេសអភិវឌ្ឍន៍វិញទើបល្អ៕
ប្រភព៖ អំពីស្ត្រី
ករណីបោកប្រាស់តាមអ៊ីនធឺណិត កំពុងតែគំរាមកំហែងដល់ពលរដ្ឋខ្មែរមួយចំនួន ដែលងាយនឹងជឿចំពោះការសន្យារៀបការ ការប្រកាសរកស៊ី ហ៊ុនគ្នារាប់លានដុល្លារ ការផ្ទេរមរតករាប់លានដុល្លារ ឬក៏ការប្រាប់អំពីការត្រូវឆ្នោតរាប់លានដុល្លារជាដើម។ ដូច្នេះវាតម្រូវឲ្យប្រជាជនខ្មែរមានការប្រយ័ត្នខ្ពស់បំផុត បើសិនជាពួកគេមិនចង់ខាតបង់លុយ និងពេលវេលាដោយការបោកប្រាស់ឆ្លងដែនក្នុងសម័យបច្ចេកវិជ្ជារីកចម្រើន នេះទេ។
ចន្នា (ឈ្មោះរបស់អ្នកនិពន្ធដាក់ឲ្យ) បានរៀបរាប់អំពីសាច់រឿងដែលនាំនាងដល់ការចាញ់បោកនេះថា កាលពីរយៈពេលជាងមួយខែមុន នាងបានជជែកតាមអ៊ីនធឺណិត ហើយស្គាល់បុរសម្នាក់ឈ្មោះចែម ដែលអះអាងថា ខ្លួនជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្តដ៏ធំមួយនៅអង់គ្លេស។ ចន្នា សប្បាយចិត្តណាស់ចំពោះការស្គាល់គ្នានោះ។ ចាប់តាំងពីពេលនោះមកគាត់ក៏បន្តទំនាក់ទំនង បុរសនោះហើយទីបំផុតអ្នកទាំងពីរក៏ឈានដល់ទំនាក់ទំនងស្នេហាហើយ សន្យាគ្នានឹងចូលរោងការតាមប្រពៃណីខ្មែរ។ ចន្នា សែនសប្បាយចិត្តចំពោះទំនាក់ទំនងនេះ។
ទីបំផុត ចែម បានប្រាប់ដល់ ចន្នាថា ខ្លួននឹងមករៀបការជាមួយ ចន្នា នៅសប្ដាហ៍កន្លងទៅ។ ចន្នាបានរៀបចំការកក់តុការ កន្លែងរៀបចំមង្គលការ និងការត្រៀមផ្សេងៗទៀត ដើម្បីទទួលចែម។ ចែមបានប្រាប់ឲ្យ ចន្នា ទៅទទួលអនាគតប្ដីសេដ្ឋីនៅឯព្រលានយន្ដហោះទីក្រុងភ្នំពេញ។ ប៉ុន្តែ ចន្នា ចាំបាត់ៗហើយក៏ទទួលទូរស័ព្ទថា ចែមជាប់នៅទីក្រុងកូឡាឡាំពួរដោយសារការយកលុយច្រើនពេក (មួយលានដុល្លារ) មកជាប់ជាមួយខ្លួន។ ឥឡូវចែមត្រូវការលុយដើម្បីរត់ការយកលុយនោះមកកម្ពុជា។ ចែមបានឲ្យចន្នាបញ្ជូនលុយឲ្យចំនួន២,០០០ដុល្លារដើម្បីរត់ការ។ ចន្នាមិនអល់អែកឡើយ ហើយក៏បញ្ជូនលុយឲ្យតាមការស្នើសុំ។ ប៉ុន្តែនៅពេលចន្នាព្យាយាមទំនាក់ទំនងបន្តទៀតបន្ទាប់ពីបានប្រគល់ លុយទៅឲ្យបុរសនោះហើយ ចន្នាមិនអាចទាក់ទងចែមបានឡើយ។ ទីបំផុតចន្នាបានដឹងខ្លួនថានាងបានចាញ់បោកបុរសនោះ។
មានករណីមួយចំនួនទាក់ទងទៅនឹងការចាញ់បោកតាមរយៈអ៊ីនធឺណិតនេះ ដោយរួមទាំងមន្ត្រីរដ្ឋាភិបាលផង។ ការចាញ់បោកភាគច្រើន គឺទាក់ទងទៅនឹងការលោភលន់ចង់បានលុយជាច្រើនម៉ឺននិងលានដុល្លារ នេះឯង។
- ស្ទីលបោកផ្សេងៗតាមអ៊ីនធឺណិត
អ៊ីនធឺណិតបានធ្វើឲ្យយើងភ្ជាប់ខ្លួនទៅនឹងពិភពលោកខាងក្រៅយ៉ាង រហ័ស និងចំណាយថវិកាតិច។ វាផ្ដល់ប្រយោជន៍យ៉ាងច្រើនណាស់ដល់មនុស្សលោក។ ប៉ុន្តែជាអកុសលវាក៏បានក្លាយទៅមធ្យោបាយបោកប្រាស់យ៉ាងប៉ិនប្រសប់ ហួសពីការនឹកឃើញរបស់យើងទៅទៀត។ វិធីបោកទាំងនោះរួមមានការសន្យារៀបការ និងផ្ដល់លុយយ៉ាងច្រើនដូចជាករណីចន្នា ការលួចអ៊ីមែលរបស់អ្នកដែលយើងស្គាល់ហើយសរសេរអ៊ីមែលមកខ្ចីលុយ ការអូសទាញរកស៊ីចូលគ្នា ការប្រាប់ពីការត្រូវរង្វាន់ប្រាក់លានដុល្លារ និងការផ្ទេរមរតកជាដើម។
-ការលួចអ៊ីមែលរបស់មនុស្សដែលយើងស្គាល់ហើយសរសេរអ៊ីមែលមកសុំខ្ចីលុយ
នេះគឺជាការបោកប្រាស់តាមអ៊ីនធឺណិត ដែលយើងងាយនឹងចាញ់បោកបំផុត ដោយសារយើងយល់ថា មនុស្សដែលបញ្ជូនអ៊ីមែលកមកាន់យើងនោះគឺជាមនុស្សដែលស្គាល់យើងដូច បងប្អូនយើង ឬក៏មិត្តភ័ក្ដិយើងជិតស្និទ្ធរបស់យើង។ អ៊ីមែលមិនមែនសុវត្ថិភាពមួយរយភាគរយឡើយ។ ពេលខ្លះគេអាចលួចអ៊ីមែល និងលេខសម្ងាត់របស់យើងបានយកទៅប្រើប្រាស់។
រ័ត្នអតីតនិស្សិតអនុបណ្ឌិតនៅហ្វីលីពីនបាននិយាយថា មានពេលមួយនោះខ្លួនបានទទួលអ៊ីមែល ដ៏គួរឲ្យរន្ធត់មួយពីគ្រូជនជាតិហ្វីលីពីនរបស់ខ្លួន ដែលត្រូវចោរប្លន់នៅអង់គ្លេសហើយមិនអាចធ្វើដំណើរត្រឡប់ទៅកាន់ ហ្វីលីពីនបាន ហើយបានសរសេរអ៊ីមែលមកកាន់រ័ត្ន និងនិស្សិតផ្សេងទៀតដើម្បីសុំខ្ចីលុយចំនួន៣,០០០ដុល្លារដើម្បីទិញ សំបុត្រយន្តហោះ និងទូទាត់ថ្លៃបន្ទប់សណ្ឋាគារ។ មនុស្សដែលអះអាងថាខ្លួនជាសាស្ត្រាចារ្យនោះ បានតម្រូវឲ្យបញ្ជូនលុយតាម Western Union។ ប៉ុន្តែនៅពេលដែលធ្វើការត្រួតពិនិត្យទៅទើបដឹងថា អ៊ីមែលរបស់សាស្ត្រាចារ្យនោះត្រូវបានគេលួចចូលប្រើ ហើយក្លែងបន្លំជាសាស្ត្រាចារ្យនោះដើម្បីបោកយកលុយនិស្សិតបរទេស មួយក្រុម ដែលធ្លាប់រៀនជាមួយគាត់។
លោករ៉ាក់ ក៏មានបទពិសោធន៍ស្រដៀងគ្នានេះដែរ។ ខ្លួនបានទទួលអ៊ីមែលពីមិត្តភ័ក្ដិម្នាក់ឈ្មោះ ផាត ឲ្យបញ្ជូនលុយជាបន្ទាន់ដោយសារចោរបានលួចលុយអស់នៅម៉ាឡេស៊ី។ ប៉ុន្តែនៅពេលដែលលោកទំនាក់ទំនងទៅគ្រួសាររបស់ផាត ហើយក៏ដឹងថាផាតតាមពិតនៅក្នុងប្រទេស ហើយមិនបានសរសេរអ៊ីមែលនោះឡើយ។
តាមករណីទាំងពីរនេះ ឪពុកម្ដាយ ប្ដីប្រពន្ធ កូន ឬមិត្តភ័ក្ដិត្រូវតែពិនិត្យឲ្យច្បាស់លាស់នៅពេលទទួលអ៊ីមែលឲ្យ បញ្ជូនលុយ ដើម្បីចៀសវាងការចាញ់បោកដោយសារតែមានការលួចចូលប្រើអ៊ីមែលរបស់ កូន ឬប្ដី ឬប្រពន្ធ ឬមិត្តភ័ក្ដិ។
-របៀបបោកផ្សេងទៀតតាមអ៊ីនធឺណិត
ចន្ថាមានការរំភើបបន្ទាប់ពីបានទទួលអ៊ីមែលថា ខ្លួនត្រូវឆ្នោតចំនួន៥លានដុល្លារ ហើយក៏បាបំពេញបែបបទតាមការប្រាប់របស់អ៊ីមែលនោះ។ ក្រោយកមចន្ថាក៏ទទួលទូរស័ព្ទប្រាប់ថា ដើម្បីបញ្ជូនលុយ៥លានដុល្លារនោះ ចន្ថាត្រូវបង់លុយចំនួន២,០០០ដុល្លារ ដើម្បីឲ្យគេរៀបចំឯកសារឲ្យ។ ចន្ថាក៏ព្រមបញ្ជូនលុយនោះ។ ប៉ុន្តែក្រោយមកចន្ថាក៏បាត់ដំណឹងឈឹងមិនអាចទាក់ទងបានមនុស្សដែល បានបញ្ជូនអ៊ីមែលនោះ។ ទីបំផុតខ្លួនក៏ដឹងថាបានចាញ់បោកគេទៅហើយ ដោយត្រូវចំណាយលុយអស់២,០០០ដុល្លារដោយគ្មានបានអ្វីឡើយ។
ក្រៅពីការអូសទាញដោយវិធីប្រាប់ថា ត្រូវឆ្នោតជាច្រើនលានដុល្លារនេះ របៀបបោកតាមអ៊ីនធឺណិតផ្សេងទៀត គឺការសហការគ្នាបង្វិលលុយមរតកជាច្រើនលានដុល្លារ ឬក៏ការរកស៊ីរួមគ្នាជាច្រើន។ ដូច្នេះនៅពេលដែលប្រជាជនខ្មែរទទួលអ៊ីមែលបែបនេះមិនត្រូវបញ្ជូន លុយទៅក្រៅប្រទេសឡើ បើសិនជាមិនចង់ចាញ់បោកគេទេនោះ។
មន្ត្រីធនាគារ អេស៊ិលីដា និយាយប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី៣ សីហាថា ករណីខាងលើពិតជាធ្លាប់កើតមានមែនទោះបីមិនច្រើនក្ដី។ ប៉ុន្តែពេលខ្លះធនាគារអាចជួយទប់ស្កាត់បាន ដោយធ្វើការពន្យល់អំពីលទ្ធភាពនៃការចាញ់បោកនេះ។ អ្នកខ្លះក៏សម្រេចលែងបញ្ជូនលុយទៅវិញ បន្ទាប់ពីមានការពន្យល់នេះ៕
ប្រភពពត៌មានៈ អំពីស្ត្រី
ហេតុនេះគួរជនរួមជាតិទាំងអស់ប្រយ័ត្នប្រយ័ត្នអោយមែនទែន!
បំណងល្អពីផ្កាយព្រះអង្គារ
តែងខ្លួនប្លែកៗ
អស់លោកគិតយ៉ាងណាដែរ ពេលឃើញគេតែងខ្លួនប្លែកៗយ៉ាងនេះ?



ភ្នំសិចស៊ី

មើលនិស្ស័យស្នេហ៍តាមទម្រង់មុខមាត់

រូបភាព
ភ្នែក
ភ្នែក ធំ៖ជាមនុស្សម្នាក់ចូលចិត្ដស្នេហាបែបរញ្ជួយចិត្ដ។ជាមនុស្សមិន ចូលចិត្ដជីវិតសាមញ្ញៗនោះទេ តែកែវភ្នែកបង្កប់ទៅដោយមន្ដស្នេហ៍ទាក់ទាញ។
ភ្នែកតូច៖ជាមនុស្សឆាប់មានចិត្ដទន់ជ្រោយឆាប់ជឿសម្ដីអ្នកដទៃឬយើងអាចនិយាយបានថាឃើញភ្លាមស្រឡាញ់ភ្លែត។
ចិញ្ចើម
ចិញ្ចើមស្ដើង៖ជាមនុស្សមិនសូវមានស្នេហាផ្ដេសផ្ដាស់គឺស្នេហ៍មួយស្មោះមួយមិនព្រួយរឿង កើតអេដស៍។
ចិញ្ចើម ក្រាស់៖បង្ហាញថាជាមនុស្សពូកែស្វែងរកបទពិសោធន៍ផ្លូវភេទថ្មីៗជានិច្ច និងអាចជា មនុស្សមានលទ្ធភាពជួបមនុស្សត្រូវចិត្ដជាច្រើន ពិសេសអ្នកដទៃត្រូវចិត្ដជាខ្លាំង។
ច្រមុះ
ច្រមុះសំប៉ែត៖ជាមនុស្សពូកែស្រមើស្រមៃចូលចិត្ដភាពរ៉ូមែនទិចបើចង់បាននរណាគឺធ្វើតាម ប្រពៃណីទាំងអស់។
មាត់ តូច៖ជាមនុស្សមានគំនិតស្រមើស្រមៃបង្កើតនៅអ្វីដែលថ្មីៗតែម្នាក់នេះ ពូកែថើបបន្ដិចហើយជាពិសេសត្រង់ កន្លែងសំខាន់ៗទាំងប៉ុន្មាន។
បបូរមាត់
បបូរមាត់ក្រាស់ ៖ ជាមនុស្សរហ័សរហួន ពូកែស្រមើស្រមៃ ច្នៃប្រឌិតរឿងភេទសឹងជឿពុំបានទៀតផង។
អត្ថបទ ៖ ភិរ៉ាណ naturalmagazine19
វិធីរកទិសតំបន់ និងទីតាំងដែលមានហ៊ុង ស៊ុយ
| សរសេរដោយ ទស្សនាវដ្តី គេហដ្ឋាន និងជីវិត |
| ព្រហស្បតិ, ៣០ កក្កដា ២០០៩ ០៣:១៤ |
|
២-ទិសតំបន់និងទីតាំងដែលមានហុងស៊ុយ ឧបករណ៍ដ៏សំខាន់មួយរបស់អ្នកមើលហុងស៊ុយគឺ ឡូ ប៉ាន ឬត្រីវិស័យ។ ទិសគឺមានសារៈសំខាន់ណាស់ សម្រាប់ហុង ស៊ុយ ហើយជាទូទៅមានទិសប្រាំបីដែលសំខាន់ ជើង ត្បូង កើត និងលិច រួមនឹងទិសអគ្នេយ៍ ទិសពាយ័ព្យ ទិសនីរតី និងទិសឦសាន្ដ។ ទិសទាំងប្រាំបីត្រូវបានចែកជាទិសរងសរុបចំនួន២៤ទៀត ដែលតែងតែបង្ហាញ និងប្រើប្រាស់ក្នុងត្រីវិស័យសមុទ្ររបស់ចិន។ តែក្នុងពេលនេះ គេហដ្ឋាន និងជីវិត សូមលើកយកតែទិសសំខាន់ទាំងប្រាំបីនេះមកបង្ហាញជូនមិត្តអ្នកអានទេ។ តាម ក្បួនបុរាណរបស់ហុងស៊ុយគេតែងយកទិសខាងត្បូងជាទិសនៅខាងលើទំព័រ ក្រដាសដោយសារពេលនោះទិសហុងស៊ុយត្រូវបានគូសនៅលើក្រដាស។ ជាទូទៅទោះបីជាអ្នកឈរនៅទីណាក៏ដោយនៅក្នុងផ្ទះសួនច្បារ ឬការិយាល័យគឺមានតែទិសទាំងប្រាំបីនេះទេជាទិសសំខាន់ដែលលោកអ្នកអាចបង្វែរឬបែរមុខទៅរក។ ទោះយ៉ាងណាក៏ពុំចោទជាបញ្ហានោះទេ បើលោកអ្នកអង្គុយមួយភ្លែតខុសទិសហុងស៊ុយក្នុងហាងអាហារ ឬផ្ទះមិត្តភក្ដិ។ តែរឿងដែលសំខាន់គឺទិសដែលលោកអ្នកត្រូវអង្គុយរយៈពេលយូរដូចជាកន្លែងគេង ឬកន្លែងធ្វើការរបស់លោកអ្នកជាដើម។ លើសពីនេះទៀត កន្លែងអង្គុយធ្វើសម្ភាសន៍ចុះហត្ថលេខាលើកុងត្រា ឬក៏អាពាហ៍ពិពាហ៍ក៏ត្រូវឱ្យមានហុងស៊ុយផងដែរ។ នៅពេលនេះប្រការដែលសំខាន់គឺត្រូវពិនិត្យទាំងពេលវេលា និងទិសតំបន់។ ចូរចងចាំផងដែរថា តាមក្បួនហុងស៊ុយបើលោកអ្នកចំណាយពេលវេលានៅទីណាយូរនោះ គឺត្រូវតែគិតសំខាន់ដល់រឿងទិសតំបន់ពីព្រោះកន្លែងណានោះនឹងចងយើងភ្ជាប់ទៅនឹងឥទ្ធិពលរបស់អ្នកដទៃមិនខាន។ បន្ទប់គេងជាឧទាហរណ៍ស្រាប់ពីព្រោះលោកអ្នកត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ជាងមួយភាគបីនៃជីវិតរបស់យើងនៅទីនោះដែរ។ វិទ្យាសាស្ត្រក៏ទទួល ស្គាល់ផងដែរថា កោសិកា របស់មនុស្សយើងគឺមានទំនាក់ទំនងទៅនឹងទិសដែលយើងគ្រប់គ្នាលង់លក់ ក្នុងដំណេក។ កោសិកាមួយក្នុងខ្លួនមនុស្សយើងមានភាពប្រដំប្រសងល្អទៅនឹងទិសដំណេក ពីខាងជើងទៅត្បូង។ ហើយបើយើងគេងបែរទៅទិសផ្សេងនោះកោសិកាមួយនេះនឹងអាចស្ថិតក្នុងភាពមិនប្រក្រតីណាមួយ។ ហើយសូមលោកអ្នកកុំច្រឡំរវាងទិស និងទីតាំងឱ្យសោះ។ ទីតាំង គឺសំដៅទៅលើផ្នែកណាមួយនៃអគារឯទិសសំដៅលើរបៀបដែលយើងតម្រែតម្រង់ ឱ្យត្រឹមត្រូវតាមចំណង់ឱ្យមនុស្សក្នុងអគារនោះ។ ឧទាហរណ៍ដូចជាយើងដាក់តុ ទូរ និង គ្រែដោយមានការរៀបចំដាក់បន្ទប់គេងធំនៅផ្នែកខាងក្រោយនៃគេហដ្ឋាន ឱ្យឆ្ងាញពីកំលាំងអរូបីនៃទ្វារចូលពីខាងមុខជាដើម។ ហើយយើងអាចនឹងចៀសវាងការដាក់បន្ទប់ដែលមានសំណើមដូចជាបន្ទប់ទឹកនៅ ទីតាំងសំខាន់នៃគេហដ្ឋានផងដែរ។ យើងត្រូវដាក់បន្ទប់ទាំងនេះនៅទីតាំងណាដែលមិនសូវល្អដើម្បីកំចាត់ចោលនូវសំណាងអាក្រក់ចេញ។ ទីតាំងគឺត្រូវបានគេប្រើប្រាស់ដើម្បីកំណត់ប្រភេទផ្សេងៗនៃកំលាំងហុងស៊ុយនៅផ្នែកផ្សេងៗគ្នានៃអគារគេហដ្ឋានការិយាល័យ និងសួនច្បារជាដើម។ យើងត្រូវការទីតាំងដែលអាចដាក់នេះដាក់នោះនៅលើប្លង់ឥដ្ឋដើម្បីបែងចែកកន្លែងឱ្យបានគ្រប់ស្មើៗគ្នា។ ធ្វើដូចនេះយើងអាចកំណត់ថា ហុងស៊ុយមួយណាសមស្របនឹងទីតាំងសម្រាប់អ្វីៗដែលយើងចង់ដាក់ឱ្យមានហុងស៊ុយនោះ។ ឧទាហរណ៍ដូចជាយើងកំណត់យកជ្រុងមួយណានៃអគារ ឬសួនច្បារដើម្បីរកឱ្យឃើញថា តើឥទ្ធិពលហុងស៊ុយមួយណាដើរស្របនឹងទីតាំងនេះ.ប្រែសំរួលដោយៈ ម៉ាលីស |